សម័យនេះជាសម័យដែលជនជាតិខ្មែរភ្ញាក់គំនិត គិតស្វែងរកចំណេះឲ្យកូនចៅកាន់តែមានច្រើនឡើង ៗ ជាលំដាប់ នៅក្រុងភ្នំពេញសព្វថ្ងៃនេះមានចំនួនកុមារា កុមារីលើសបន្ទុកសាលា រកកន្លែងរៀនពុំបានក៏សឹងមានចំនួនច្រើន ដោយសាលារកកន្លែងអង្គុយគ្មាន ដូចមានសេចក្ដីសាសព្ទក្នុងកាសែតនគរវត្តលេខ . . . . ខែសេបតមប្រិ៍ ឆ្នាំ ១៩៣៨ ។