អំពីស្រុកចិន ពិតមែនតែមានជាតិចិនច្រើននៅស្រុកខ្មែរយើង ប៉ុន្តែយើងស្គាល់ស្រុកនេះតិចណាស់ ។ ព្រះរាជបណ្ណាល័យទើបនឹងបានទទួលសៀវភៅភូមិសាស្រ្តរបៀបជំនួញនៅស្រុកចិន ដែលលោករើណេយុន បានរៀបរៀង ហើយបោះពុម្ពនៅក្រុងសៀងហៃ ។ យើងសូមអធិប្បាយអំពីអាណាខែត្រខ្លះដែលនៅក្នុងនគរធំនេះ ជូនលោកអ្នកដែលមើលសៀវភៅកម្ពុជសុរិយាទាំងអម្បាលម៉ាន សេចក្ដីអធិប្បាយ គឺយើងដកស្រង់អំពីសៀវភៅភូមិសាស្រ្តរបស់លោករើណេយុននេះ ។