អនុក្រឹត្យស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០០៤ ដែលមានគោលបំណងផ្តល់ចំណាត់ថ្នាក់ដល់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ សំដៅបញ្ជាក់អំពីកម្រិតគុណភាព សេវាកម្ម សម្ភារៈ និងគ្រឿងបំពាក់នៅតាមសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ឲ្យបានសមស្របតាមនិយាមអន្តរជាតិ។