អនុក្រឹត្យស្តីពីអនាម័យម្ហូបអាហារសំរាបមនុស្ស ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៣ ដោយកំណត់វិធានទូូទៅនៃអនាម័យរបស់ផលិតផល ដែលមានទិសដៅសំរាប់ម្ហូបអាហាររបស់មនុស្ស ទាំងចំពោះអ្វីដែលទាក់ទងនឹងគ្រឹះស្ថានផលិត ឬ និយោជិតដែលធ្វើការនៅទីនោះ ទាំងចំពោះលក្ខណៈនៃសហត្ថាករណ៍ ទាំងចំពោះបណ្តាចរិតលក្ខណៈអតិសុខុមជីវសាស្ត្រ និងអនាម័យនៃផលិតផលផ្ទាល់ផង។